មូលហេតុដែលធ្វើអោយអាថ៌កំបាំងរបស់ក្រុមហ៊ុន Facebook មិនបែកធ្លាយ

235
SHARE
មូលហេតុដែលធ្វើអោយអាថ៌កំបាំងរបស់ក្រុមហ៊ុន Facebook មិនបែកធ្លាយ

នៅថ្ងៃសុក្រ ខែកកដ្កា ឆ្នាំ២០១៥ លោក Mark Zuckerberg បានឈរនៅពីមុខបុគ្គលិកការងារ Facebook ជាច្រើនរយនាក់ នៅការិយាល័យកណ្តាល រដ្ឋCalifornia ជាមួយនឹងការថតជាវីឌីអូទៅកាន់បុគ្គលិករបស់គាត់ជាច្រើនពាន់នាក់នៅទូទាំងពិភពលោក។

ហើយនៅក្នុងសប្តាហ៍នៃសន្និសិតនោះដដែរ ពត៌មានសំងាត់នោះក៏បានបែកធ្លាយ។ អ្នកគ្រប់គ្រងរបស់ក្រុម Facebook នេះបានសន្យាទៅកាន់បុគ្គលិករបស់ខ្លួនថា យើងនឹងរកអ្នកដែលទំលាយអាថ៌កំបាំងនេះ ហើយយើងនឹងបញ្ឈប់ពួកគេ។

កិច្ចប្រជុំនៅសប្តាហ៍បន្ទាប់ លោក Zuckerberg បាននាំនូវពត៌មានថ្មីថា លោកបានរកឃើញអ្នកដែលប្រព្រឹត្តិកំហុសទាំងអស់នោះហើយ លោកក៏បានបញ្ឈប់ពួកគេផងដែរ កំឡុងពេលដដែរនោះ មានបុគ្គលិកជាច្រើនដែលចូលរួមមានភាពសប្បាយចិត្តជាខ្លាំងចំពោះរឿងទាំងនោះ។

ទាំងការបែកធ្លាយនិងការប្រមាញ់រកជនខិលខូចទាំងនោះ គឺជារឿងមួយដែលកម្រនឹងកើតឡើងចំពោះក្រុមហ៊ុនមួយនេះ។ មិនដូចជាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនទេ រួមមាន ក្រុមហ៊ុន Apple និង Snapchat ដែលនៅតែរក្សាបុគ្គលិកប្រភេទនោះអោយគេធ្វើការក្នុងគំរោងនោះដដែរ។ ជាទូទៅ ការចែកចាយពត៌មានអាថ៌កំបាំងរបស់ក្រុមហ៊ុនមួយនេះ គឺតែងតែធ្វើឡើងជារៀងរាល់ថ្ងៃសុក្រ ពេលថ្ងៃត្រង់ នៅវគ្គសំនួរចំលើយ ហើយលោក Zuckerberg បានធ្វើកិច្ចប្រជុំដូចនេះជាច្រើនឆ្នាំមកហើយ។

រឿងដ៏អស្ចារ្យនោះគឺ ស្ទើរតែរឿងទាំងអស់គឺគ្មានការបែកធ្លាយទាល់តែសោះ

តាមប្រភពមួយចំនួនបាននិយាយថា លោកធ្វើការប្រជុំបែបនេះគឺដើម្បីបង្ហាញនូវពត៌មានថ្មីៗ ទាក់ទងនឹងការដាក់ផលិតផលរបស់ខ្លួនទៅកាន់បុគ្គលិកចំនួន ១៦,០០០នាក់ ជារៀងរាល់សប្តាហ៍។

លោកបានបើកបង្ហាញពីយុទ្ធសាស្រ្តនៃការដាក់ផលិតផលរបស់ខ្លួន ដូចជាការជំរុញទៅលើ ការLive Video ជាដើម។ ហើយគាត់បានចែករំលែកនៅគំនិតរបស់គាត់ទៅកាន់សមាជិកក្នុង Facebook ទាំងអស់ ដែលទាក់ទងទៅនឹងដៃគូប្រគួតប្រជែងរបស់គាត់ដូចជា Snapchat និង Twitter។

ការចែករំលែកដ៏គ្មានព្រំដែនបែបនេះ គឺគ្មានការបែកធ្លាយទាល់តែសោះ សូម្បីតែបុគ្គលិក Interns ក៏មិនដែលបានទំលាយរឿងទាំងនោះដែរ។

តាមសំដីរបស់អតីតបុគ្គលិកម្នាក់បាននិយាយថា ទោះបីជាមានការប្រមានដូចនោះក៏ដោយ ប៉ុន្តែអ្វីដែលពិសេសនោះគឺ ពួកគេបានដឹងថា គេបានទទួលយកមកវិញនូវរាល់ការឆ្លើយតបដែលគ្មានដែនកំណត់។

រឿងដែលពិសេសនេះមានន័យថា បុគ្គលិកទាំងអស់អាចទទួលដឹងលឺ និងចូលទៅកាន់ពត៌មានទាំងនោះដោយបើកចំហរ។ នេះជាអ្វីដែលលោក Zuckerberg បានធ្វើឡើងជារៀងរាល់សប្តាហ៍នៃការប្រជុំនោះ។

ប្រសិនបើអ្នកធ្វើការបើកចំហរនៅវប្បធម៌បែបនេះ នោះការលិចធ្លាយនឹងមិនកើតឡើង។

ក្រុមហ៊ុនFacebookនេះ បានបង្វឹកបុគ្គលិកថ្មីរបស់ខ្លួន ដោយប្រមានពួកគេថា នឹងត្រូវបានបញ្ឈប់ប្រសិនជាធ្វើអោយពត៌មានរបស់ក្រុមហ៊ុនបែកធ្លាយ។ ហើយលោក Zuckerberg ក៏បានរំលឹកបន្ថែមទៀតទៅកាន់បុគ្គលិករបស់ខ្លួនថា ការសួរនិងឆ្លើយសំនួរជារៀងរាល់សប្តាហ៍នេះគឹត្រូវតែសំងាត់។

តែរឿងដែលគួរអោយភ័យខ្លាចមួយទៀតនោះគឺ “ភាពអាម៉ាស់” 

យើងបាននិយាយជាមួយទាំងបុគ្គលិកថ្មីនិងចាស់ ជាងពាក់កណ្តាលនៃបុគ្គលិកទំាងអស់ ហើយស្ទើរតែទាំងអស់នៃពួកគេបានរៀបរាប់ថា នេះជាសំពាធមួយដែលជាគន្លឺះជំរុញអោយយើងរក្សាបាននៅអាថ៌កំបាំងទាំងនោះ។

តាមការឧទាហរណ៍និងការពន្យល់របស់បុគ្គលិកចាស់ម្នាក់លើកឡើងថា “អ្នកនឹងខឹង ប្រសិនបើមាននរណាម្នាក់ទំលាយពីរឿងអាថ៌កំបាំងរបស់អ្នក” ហើយគាត់ក៏បានបន្ថែមទៀតថា ការធ្វើបែបនេះចំពោះក្រុមហ៊ុននោះ មានន័យថា អ្នកមិនគោរពគ្រួសាររបស់អ្នកដែរ”

SHARE