គន្លឹះ៦យ៉ាង ដើម្បីក្លាយជាអ្នកដឹកនាំដ៏ជោគជ័យនៅកន្លែងការងារ

217
SHARE
គន្លឹះ៦យ៉ាង ដើម្បីក្លាយជាអ្នកដឹកនាំដ៏ជោគជ័យនៅកន្លែងការងារ

អ្នកគ្រប់គ្នាគឺមានសមត្ថភាពក្នុងការទទួលយកតួនាទីដឹកនាំនៅកន្លែងការងារ។ វាគ្រាន់តែថាបុគ្គលមួយចំនួន ប្រហែលជាធ្វើការទៅតាមជំនាញដែលខ្លួនមានពីធម្មជាតិ។ ជាទូទៅ ការទំនាក់ទំនង ការសរសើរនិងការសម្រេចចិត្តដ៏តានតឹងមួយដែលរហ័សនិងមានប្រសិទ្ធិភាពគឺជាលក្ខណៈសំខាន់របស់មេដឹកនាំល្អ។ អ្នកប្រហែលជាត្រូវធ្វើការស្រាវជ្រាវបន្ថែមលើចំណុចមួយចំនួនដើម្បីសំលៀងសមត្ថភាពអ្នក ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដែលទទួលបានភាពជោគជ័យក្នុងចំណោមសមាជិកក្រុមរបស់អ្នក។ ខាងក្រោមនេះជាគន្លឹះ៦យ៉ាង ដើម្បីជួយអោយអ្នកស្នងតំណែងនៅកន្លែងការងារ។

១. ស្វែងយល់ពីការទំនាក់ទំនងដែលមានប្រសិទ្ធិភាព

ក្នុងនាមជាអ្នកដឹកនាំក្រុម អ្នកត្រូវដឹងពីរបៀបក្នុងការប្រាស្រ័យទាក់ទងដែលប្រកបដោយប្រសិទ្ធភាព។ មានន័យថាអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារអោយបានច្រើនជាង ការស្តីបន្ទោសទៅលើសមាជិកអ្នក។ អ្នកត្រូវគិតអោយបានគ្រប់ជ្រុងជ្រោយមុននឹងនិយាយអ្វីម្យ៉ាង ហើយអ្នកត្រូវប្រាកដថាគេនឹងយល់ពីអ្វីដែលអ្នកនិយាយ។ មិនតែប៉ុណ្ណោះអ្នកក៏ត្រូវរៀនពីរបៀបនៃការស្តាប់សមាជិកក្រុមរបស់អ្នកនិយាយដែរ ដើម្បីអាចគ្រប់គ្រងនិងទប់ស្កាត់ការប៉ះទង្គិចគ្នារវាងសមាជិកក្រុម និងថ្នាក់គ្រប់គ្រង (ដែលរួមទាំងអ្នក) ។

២. លើកសរសើរសមាជិកម្នាក់ៗក្នុងក្រុម

ការសរសើរក្រុមរបស់អ្នកទំាងមូលដែលបានបំពេញកាតព្វកិច្ចដ៏ល្អ គឺមិនទាន់គ្រប់គ្រាន់នោះឡើយ តែអ្វីដែលសំខាន់ជាងនេះគឺការសរសើរទៅដល់សមាជិកក្នុងក្រុមម្នាក់ៗ ដែលបានចូលរួមក្នុងគម្រោងនេះ។ អ្នកក៏ត្រូវបង្ហាញពីកាយវិការយកចិត្តទុកដាក់ ក្នុងការសរសើរទៅដល់គេម្នាក់ៗ ដើម្បីទទួលបានការគោរព មិនត្រឹមតែប៉ុណ្ណោះទេ នេះគឺជាការល្អដែលអាចអោយគេបានដឹងពីការយកចិត្តទុកដាក់របស់យើង​ ដើម្បីបន្តធ្វើការជាមួយយើង។

៣. បង្រៀនអោយគេគិត

អ្នកដឹកនាំដ៏ជោគជ័យ គឺត្រូវដឹងពីរបៀបជម្រុញមិត្តរួមក្រុម ដើម្បីអោយពួកគេចង់ធ្វើការងារជាងមុន។ ឧបសគ្គកាន់តែច្រើន ពួកគេកាន់តែចង់សម្រេចការងារនោះអោយកាន់តែច្រើនដែរ។ តែអ្នកត្រូវប្រាកដថា ការងារទំាងនោះមិនលើសកំណត់ និងមិនលំបាកពេកសំរាប់ពួកគេ ព្រោះនេះជាផលប៉ះពាល់មិនល្អ ទៅដល់អ្វីដែលគេព្យាយាមសម្រេច។

៤. រៀនពីរបៀបធ្វើការសម្រេចចិត្ត

ការសម្រចចិត្តជាចំនុចសំខាន់ជាងគេសម្រាប់អ្នកដឹកនាំ អ្នកមិនត្រូវធ្វើការរាលរែក ពេលដែលត្រូវធ្វើការសម្រេចចិត្តមកដល់នោះឡើយ ព្រោះវាមិនត្រឹមតែធ្វើអោយក្រុមហ៊ុនរបស់អ្នកខូចខាតនោះឡើយ វាថែមទាំងធ្វើអោយអ្នកឈឺចាប់ ដោយសារវាបង្ហាញអោយអ្នកឃើញថា អ្នកគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។ អ្នកត្រូវតែម្នាស់ការទៅលើការសម្រេចចិត្តរបស់អ្នក និងមិនត្រូវចំណាយពេលគិតច្រើនពេកទៅលើការសម្រេចចិត្តរបស់អ្នកនោះឡើយ។

៥. ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៏ទៃ

អ្នកនឹងត្រូវរៀនបន្ថែមពីរបៀបចូលរួមជាមួយមិត្តរួមក្រុម ដើម្បីប្រាកដថាសមាជិករបស់អ្នកធ្វើការដ៏មានប្រសិទ្ធិភាពតាមអ្វីដែលអាចធ្វើបាន។ ភារកិច្ចត្រូវចាត់ចែងដោយពឹងផ្អែកលើការសង្កេតផ្ទាល់របស់អ្នក ក៏ដូចជាការទទួលយោបល់ពីសមាជិកអ្នកដែរ។ ប្រសិនជាគេសួរអ្នកពីការអភិវឌ្ឍ និងប្រើប្រាស់ជំនាញរបស់គេ នោះគេនឹងសប្បាយចំពោះការងាររបស់គេ និងធ្វើអោយមានប្រសិទ្ធិភាពថែមទៀត។​ ជាបឋមគឺត្រូវអោយពួកគេជាប់ពាក់ពន្ធ័ទៅតាមអ្វីដែលអាចធ្វើបាន។

៦. ដឹងពីរបៀបចាត់ចែងទៅតាមទេពកោសល្យ

អ្នកដឹកនាំល្អ ដឹងបុគ្គលិកលក្ខណៈនិងទេពកោសល្យរបស់ពួកគេ មិនតែប៉ុណ្ណោះត្រូវដឹងពីរបៀបប្រើប្រាស់ទេពកោសល្យទាំងនោះ។ ពួកគេបានដឹងយ៉ាងច្បាស់អំពីរបៀបដើម្បីនាំអោយបានភាពជោគជ័យទៅអោយបុគ្គលិករបស់គេ និងគោលបំណងដើម្បីឱ្យមានប្រសិទ្ធិភាពបំផុត។ ក្នុងនាមជាប្រធានក្រុម អ្នកនឹងត្រូវស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់គេម្នាក់ៗ ដើម្បីកំណត់អោយបាននៅជំនាញរបស់គេ ព្រមទាំងប្រើប្រាស់អោយចំគោលដៅ ដើម្បីទទួលបាននូវផលិតភាព និង ប្រសិទ្ធភាព។ នេះក៏បង្ហាញអោយក្រុមរបស់អ្នកដឹងថា អ្នកដឹងពីការសម្រេចការងារនោះ និងការចាត់ចែងនរណាម្នាក់ដើម្បីធ្វើការងារនោះអោយបានល្អ៕

SHARE