វិធីសាស្រ្ត៥យ៉ាង ដើម្បីបង្កើនថាមពលរំញ័រ និងបង្ហាញពីអ្វីដែលអ្នកចង់បាន

259
SHARE
វិធីសាស្រ្ត៥យ៉ាង ដើម្បីបង្កើនថាមពលរំញ័រ និងបង្ហាញពីអ្វីដែលអ្នកចង់បាន

អ្វីគ្រប់យ៉ាងនៅសាកលលោកគឺត្រូវបានបង្កើតឡើងដោយសារថាមពល។ រំញ័រនៃថាមពលទាំងនេះ គឺត្រូវបានកើតឡើង តាមរយៈគំនិតនិងអារម្មណ៍ដែលយើងមានទៅកាន់សាកលលោក។ ភាពរីករាយ សុភមង្គល និងសេចក្តីស្រឡាញ់ត្រូវបានចាត់ទុកថាជាថាមពល និងជារំញ័រដ៏ខ្លាំងហើយខ្ពង់ខ្ពស់ជាងគេដែលយើងម្នាក់ៗចង់បានវាបន្ថែមទៀត ហើយយើងក៏អាចបង្កើនវាអោយស្របតាមអ្វីដែលយើងចង់បានផងដែរ។
នេះជាវិធី៥យ៉ាង ដែលធ្វើអោយកើនឡើងនូវថាមពលរំញ័ររបស់យើង ដើម្បីទាក់ទាញនូវអ្វីដែលយើងចង់បាន។

១. សរសេរពីអ្វីដែលអ្នកគិត

ការសរសេរដូចនេះជាចំនុចចាប់ផ្តើមដ៏ល្អ ពីព្រោះវាមិនត្រឹមជួយអោយអ្នកបានដឹងពីអ្វីដែលអ្នកចង់បានអោយបានច្បាស់លាស់នោះទេ តែវាក៏ជួយជំរុញអោយអ្នកមានអារម្មណ៍ នឹងការរំពឹងទុក ថាអ្វីដែលអ្នកចង់បាននឹងមកដល់។ អាចឧទាហរណ៍ថា អ្នកចង់បង្កើតទំនាក់ទំនងមនោសញ្ចេតនាបែបថ្មីមួយ ហើយអ្នកអាចស្រមៃថា អ្នកនឹងចំណាយពេលវេលាពេញមួយថ្ងៃជាមួយដៃគូរបស់អ្នក។ បន្ទាប់មកអ្នកចាប់ផ្តើមសរសេរពីសេចក្តីលំអិតនៅក្នុងថ្ងៃនោះ ដោយរៀបរាប់ពីអ្វីដែលអ្នកនឹងធ្វើរួមគ្នា អ្វីដែលអ្នកត្រូវស្លៀកពាក់ ហើយអារម្មណ៍របស់អ្នកនឹងទៅជាយ៉ាងណានៅពេលនោះ។ អ្នកអាចគិតថាអ្នកទាំងពីរនឹងដើរកាន់ដៃគ្នានៅថ្ងៃដែលអ្នកណាត់ជួបនោះ។
ដូចនេះ អ្នកត្រូវចង់ចាំនៅអ្វីដែលអ្នកបានរាយរ៉ាប់នៅក្នុងសំណេររបស់អ្នកទៅតាមអ្វីដែលអ្នកអាចធ្វើបាន។ ការធ្វើដូចនេះ គឺជាវិធីម្យ៉ាងដែលអាចបើកចំហរសាររបស់យើងទៅកាន់សាកលលោក ហើយអ្នកនឹងបានដឹងច្បាស់ពីអារម្មណ៍ដែលអ្នកមាន និងដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន។

២. បង្កើតថាមពលដើម្បីបញ្ជាក់ពីការគាំទ្រនៅគំនិតរបស់អ្នក

ឥឡូវអ្នកបានដឹងពីអ្វីដែលអ្នកចង់បានហើយ ដូច្នេះចូរអ្នកបញ្ជាក់ប្រាប់ខ្លួនឯងម្តងហើយម្តងទៀតដើម្បីគំាទ្រនូវអ្វីដែលអ្នកប៉ុនប៉ងចង់បាននោះ។ នេះជាការវឹកហាត់ពីអារម្មណ៍វិញ្ញាណរបស់អ្នក ដើម្បីបង្កើតឪកាសអោយអ្នកទទួលបានអ្វីដែលអ្នកចង់បាន ក៏ដូចជាការផ្តោតអារម្មណ៍ ទាក់ទាញនូវគំនិតវិជ្ជមានបន្ថែមទៀត ដែលអ្វីទាំងនេះនឹងធ្វើអោយមានភាពងាយស្រួលដើម្បីទាក់ទាញនូវរបស់ទាំងនោះ។ យើងអាចលើកយកឧទាហរណ៍ខាងលើដែលយើងបានសរសេរទាក់ទងនឹងចំនងទំនាក់ទំនងថ្មីមួយ នោះមក ហើយក្រោយពេលដែលអ្នកផ្តោតនិងបង្កើតអារម្មណ៍ដែលទាក់ទងនឹងរឿងនោះ អ្នកប្រហែលជាអាចទទួលអារម្មណ៍បញ្ជាក់មកវិញថា ការសាយភាយនូវសេចក្តីស្រឡាញ់របស់អ្នក នឹងធ្វើអោយស្ថានភាពនោះនឹងកើតឡើង ហើយអ្នកនឹងទទួលបានសេចក្តីស្រឡាញ់ពីដៃគូរបស់អ្នកត្រឡប់មកវិញ។

៣. បង្កើតក្រុមប្រឹក្សា

ក្រុមប្រឹក្សាជួយអោយយើងមើលឃើញនូវលទ្ធភាពដែលអាចទៅរួចនៃគោលបំណងរបស់យើង។ ក្រុមប្រឹក្សានោះគឺសំដៅទៅលើ រូបភាព ពាក្យពេជ្រមួយចំនួន ដែលតំណាងអោយអ្វីដែលយើងចង់បាននោះ។ បើអ្នកមានរូបភាពដែលដូចនឹងអ្វីដែលអ្នកគិតនោះ រំញ័រថាមពលទៅកាន់សាលកលោកនោះនឹងកើនឡើង ព្រោះអ្នកបានមើលនិងឃើញរូបភាពទាំងនោះ ហើយអ្នកនឹងគិតថារឿងទាំងនោះនឹងកើតឡើង។ ដើម្បីទាក់ទាញនូវទំនាក់ទំនងខាងលើនោះ អ្នកអាចប្រើរូបភាពមួយចំនួនដែលទាក់ទងទៅនឹងកន្លែងដែលអ្នកគិតថាត្រូវទៅ រូបភាពទាក់ទងនឹងពីគូរស្នេហ៍រីករាយ ឬក៏ឃ្លាមួយចំនួនដែលទាក់ទងនឹងស្នេហា។ ដូចនេះ ចូរអ្នកបង្កើតនិងដាក់ក្រុមប្រឹក្សាទាំងនោះទៅកន្លែងណាមួយដែលអ្នកងាយនឹងមើលឃើញ ដើម្បីបង្កើនអារម្មណ៍ទាំងនោះ។

៤. ការអនុវត្តភាពដឹងគុណ

ត្រូវមានការដឹងគុណចំពោះអ្វីដែលអ្នកបានទទួលមកនោះ ព្រោះវាជាចំនុចសំខាន់ដែលធ្វើអោយមានការទាក់ទាញនូវអ្វីល្អៗបន្ថែមទៀតទៅក្នុងជីវិតរបស់អ្នក។ ចំណាយពេលប៉ុន្មាននាទីដើម្បីផ្តោតនឹងមានអំណរចំពោះមនុស្សដែលអ្នកនឹកគិត វត្ថុ បទពិសោធន៍ និងអ្វីដែលអ្នកបានសរសេរ។ ព្រោះការដឹងគុណនេះនឹងក្លាយជារលកសញ្ញាមួយទៅកាន់សាកល ដើម្បីអោយអ្វីដែលអ្នកចង់បាននោះ គឺដូចទៅអ្វីដែលអ្នកគិត។

៥. ការសើច និង សប្បាយ

ជាក់ស្តែងណាស់ ភាពរីករាយក៏ជាចំនុចមួយដើម្បីបង្កើនថាមពលរបស់អ្នកផងដែរ។ នៅពេលដែលអ្នកសើចសប្បាយ លេងសប្បាយ គឺអ្នកកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលធ្វើអោយអ្នកមិនបានគិតដល់អ្វីដែលអ្នកមិនចង់បាន។ អ្នកអាចកុហកខ្លួនឯង ដែលធ្វើអោយខ្លួនឯងសប្បាយដោយស្នាមញញឹម ដើម្បីផ្លាស់ប្តូរសិរីរវិទ្យារបស់អ្នក។ ការធ្វើខ្លួនអោយសប្បាយនៅក្នុងដ៏រីករាយ និងទាក់ទាញនូវភាពសប្បាយបន្ថែមទៀតសំរាប់ខ្លួនអ្នក ជាទួទៅមនុស្សគឺចង់រស់នៅជិតមនុស្សដែលមានអំណរនិងសប្បាយរីករាយ ព្រោះវានឹងធ្វើអោយគេមានអារម្មណ៍ល្អ។
ការទាក់ទាញនូវអ្វីដែលអ្នកចង់បានចូលទៅក្នុងជីវិតរបស់អ្នក គឺវាពាក់ពន្ធ័ជាមួយនឹងថាមពល និងជំនឿរបស់អ្នក។ សាកល្បងនៅវិធីសាស្រ្តទាំង៥ខាងលើ ដើម្បីបង្កើនថាមពលទាក់ទាញនូវអ្វីដែលអ្នកចង់បាន ក៏ដូចជាការបញ្ជូនរលកសញ្ញទៅកាន់សាកលដើម្បីអោយអ្នកទទួលបានមកវិញនូវបទពិសោធទាំងនោះ។

SHARE