៤ចំនុច ដែលអ្នកត្រូវធ្វើ នៅពេលដែលចំនងទំនាក់ទំនងអ្នកនៅឆ្ងាយពីគ្នា

126
SHARE
៤ចំនុច ដែលអ្នកត្រូវធ្វើ នៅពេលដែលចំនងទំនាក់ទំនងអ្នកនៅឆ្ងាយពីគ្នា

ទំនាក់ទំនងជាទូទៅគឺជាដំណើរដែលប្រឈមទៅដោយបញ្ហា។ ការចាប់ផ្តើមធ្លាក់ចូលក្នុងក្តីស្រឡាញ់ ការជឿជាក់និងការស្វែងយល់ពីគ្នាទៅវិញទៅមក គឺវាជាបញ្ហាដ៏ស្មុគស្មាញ ទោះបីជាអ្នករស់នៅជិតគ្នាក៏ដោយ។
ដោយសារការវិវឌ្ឍន៍នូវបច្ចេកវិទ្យាបច្ចុបន្បនេះ អ្នកមានការងាយស្រួយក្នុងការរក្សាទំនាក់ទំនងទៅកាន់មនុស្សដែលអ្នកស្រឡាញ់ ទោះបីជានៅឆ្ងាយពីគ្នាក៏ដោយ។ ខាងក្រោមនេះជាគន្លឹះ៤ យ៉ាងដើម្បីរក្សាទំនាក់ទំនងជាមួយដៃគូរបស់អ្នក ទោះគេនៅឆ្ងាយពីយើងក៏ដោយ៖

១. បង្កើតទំនាក់ទំនងជាទំលាប់

ការទំនាក់ទំនងគឺជាចំនុចសំខាន់សំរាប់ចំនងមិត្តភាពរបស់អ្នក។ វាជាធាតុមួយដែលរក្សាអោយចំនងមិត្តភាពកាន់តែរីកចម្រើន។ ដៃគូភាគច្រើនតែងតែបរាជ័យនៅត្រង់ចំនុចនេះ ខណៈដែលគេស្ងិតនៅឆ្ងាយពីគ្នា។ បរិបទនៃការរស់នៅខុសគ្នា ទំលាប់ខុសគ្នា សូម្បីតែពេលវេលាអាចបំភ្លេចចោលនៅមិត្តភាពអ្នក ឬអាចអោយវាចុះខ្សោយ។

យើងតែងរំពឹងថា ប្រសិនបើយើងនៅឆ្ងាយពីគ្នា គឺត្រូវតែរក្សាការទាក់ទងគ្នាជានិច្ច ដូចជាការផ្ញើសារនិងនិយាយ 24/7 ។ តែបើរឿងទាំងនោះគឺមិនអាចកើតឡើងតាមអ្វីដែលអ្នកគិត នោះយើងនឹងបាត់បង់ក្តីសង្ឃឹមនិងភាពជឿជាក់។ បន្ទាប់មកវានឹងបណ្តាអោយមានជម្លោះដែលមិនធ្លាប់កើតមាន ព្រមទាំងភាពតានតឹង។ ដូច្នេះហើយ តើអ្នកនឹងរក្សាតុល្យភាពនៅក្នុងការទំនាក់ទំនងអ្នកដោយរបៀបណា?

អ្នកត្រូវបង្កើតទម្លាប់ក្នុងការទំនាក់ទំនងគ្នា ត្រូវចេះរៀបចំពេលវេលាដែលម្នាក់ៗទំនេរនោះអោយបានទៀងទាត់ ត្រូវគ្នា និងគ្មានការរំខាន ដើម្បីធ្វើការទំនាក់ទំនងទៅរកគ្នា។ ការធ្វើបែបនេះក៏អាចបង្ហាញអោយអ្នកឃើញពីសញ្ញា និងការកើនឡើងនៅទំនុកចិត្តរវាងគ្នានិងគ្នាផងដែរ។

២. ចែករំលែករឿងផ្ទាល់ខ្លួនរបស់អ្នក

វាគឺលំបាកខ្លាំងណាស់ក្នុងការចែករំលែករឿងផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើអ្នកមិនមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមក។ វាក៏លំបាកដែល បើសិនជាការរីករាយ និងអារម្មណ៍ម្នាក់ៗស្ថិតក្នុងរូបភាពផ្សេងគ្នា។ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចចែករំលែកពីពត៌មានខ្លះៗ ក៏ដូចជារូបភាព វីឌីអូ និងសារជាសំឡេង ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់អ្នក។ ព្យាយាមរក្សាក្តីស្រឡាញ់រវាងគ្នានិងគ្នាជាចំនុចចំបង ព្រោះនេះអាចបង្ហាញអ្នកអោយប្រាកដថា អ្នកស្ថិតក្នុងពិភពលោកតែមួយ។

ឧទាហរណ៍ គាត់ចង់ឃើញថាអ្នកស្លៀកពាក់អ្វី ញុំាអ្វី និងធ្វើអ្វីខ្លះនៅក្នុងថ្ងៃនេះ តាមរយៈការផ្ញើររូបភាព សារជាសំលេង និងវីឌីអូទៅអោយគាត់ ហើយគាត់ក៏ធ្វើដូច្នេះចំពោះយើងដែរ។ នោះយើងប្រាកដជាមានអារម្មណ៍ថាយើងកំពុងធ្វើដំណើរជាមួយគ្នា និងដូចជាកំពុងតែរស់នៅជាមួយគ្នានោះដែរ។​

៣. ការធ្វើដំណើររួមគ្នា

ដៃគូជាច្រើនបាននិយាយថា ទំនាក់ទំនងស្នេហាចាស់របស់គេតែងតែបញ្ចប់ដោយការរស់នៅឆ្ងាយពីគ្នា។ តែគេម្នាក់ៗនៅតែចង់រក្សានៅទំនាក់ទំនងទាំងនោះ ទោះបីជាគេដឹងថាទំនាក់ទំនងនោះមិនអាចកសាងឡើងវិញក៏ដោយ។

ដូច្នេះអ្នកត្រូវរកវិធីសាស្រ្តមួយដើម្បីអោយអ្នកនិងដៃគូអ្នកធ្វើដំណើរដើរលេងជាមួយគ្នា។ អ្នកត្រូវរៀបចំផែនការក្នុងរយៈពេលសមស្របណាមួយ ដូចជា ពីរសប្តាហ៍ម្តង មួយខែម្តង ឬពីរខែម្តង ដើម្បីជួបគ្នា ឬធ្វើដំណើរដើរលេងជាមួយគ្នា។ ការធ្វើដូចនេះ នឹងអាចរក្សានៅទំនាក់ទំនងរបស់អ្នក ព្រមទាំងបង្កើតនូវអានុស្សាវរីយសំរាប់ចំនងទាក់ទងរបស់អ្នក។

៤. មិនអើពើពាក្យចចាមអារាមផ្សេង

ការរស់នៅឆ្ងាយពីគ្នាជាបន្ទុករបស់គំនិតនិងអារម្មណ៍របស់មនុស្សម្នាក់ៗ។ ជាពិសេស នៅពេលដែលអ្នកឃើញដៃគូដ៏ទៃទៀតកំពុងដើរលេងជាមួយគ្នា កាន់ដៃគ្នា ឬអោបគ្នា នោះវានឹងធ្វើអោយប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នក ខណៈពេលដែលដៃគូរបស់អ្នកនៅឆ្ងាយពីអ្នក។ ហើយនៅពេលខ្លះក៏មានការសើចចំអកពីក្រុមមិត្តភក្តិ ឬគ្រួសាររបស់អ្នក ចំពោះការទំនាក់ទំនងដែលតែងតែពឹងផ្អែកទៅលើបច្ចេកវិទ្យាដូចដែលអ្នកបានធ្វើនោះ។

ដើម្បីជៀសវាងពីការធ្លាក់ទឹកចិត្តនៅទំនាក់ទំនងបែបនេះ ដូចដែលក្រុមមិត្តភក្តិ ឬគ្រួសារអ្នកនិយាយ អ្នកត្រូវតែចេះទទួលយកនៅទំនាក់ទំនងដែលនៅឆ្ងាយពីគ្នាបែបនេះ ដើម្បីរក្សានៅការស្រឡាញ់ដ៏ជ្រាវជ្រៅរបស់អ្នកទៅកាន់ដៃគូរបស់អ្នក។

SHARE