វិធី៥យ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងការគេងមិនលក់

192
SHARE
វិធី៥យ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងការគេងមិនលក់

ការគេងមិនលក់បណ្តាលអោយមានផលប៉ះពាល់ដល់រាងកាយរបស់អ្នក ជាពិសេសធ្វើអោយអារម្មណ៍របស់អ្នកមិនល្អ។ អ្នកត្រូវប្រុងប្រយត្ន័ចំពោះផលប៉ះពាល់នេះ ព្រោះវានឹងធ្វើអោយអ្នកបាត់បង់ស្មារតី និងមានការភេ្លចភ្លាំងច្រើន។ ការបាក់ទឹកចិត្ត ស្មុគស្មាញក្នុងអារម្មណ៍ និងការឈឺចាប់រាងកាយក៏អាចបណ្តាលមកពីអ្នកគេងមិនលក់នោះដែរ។ ការគេងពិតជាសំខាន់ណាស់ ដូច្នេះអ្នកត្រូវតែគេងអោយបានគ្រប់គ្រាន់ ដើម្បីអោយអ្នកមានសុខភាពល្អ ក៏ដូចជាមានភាពរីករាយក្នុងជីវិតនោះដែរ។

១. ការជ្រើសរើសពូក

ពូកល្អអាចជួយសំរួលច្រើនដល់រាងកាយរបស់អ្នក។ ពូកទាំងនោះត្រូវបានរចនាឡើងដើម្បីជួយសំរួលដល់់លំហូរឈាមក្នុងខ្លួនរបស់អ្នក ក៏ដូចជាធ្វើអោយអ្នកមានការដកដង្ហើមស្រួលនៅពេលដែលអ្នកគេង ហើយវាក៏អាចជួយអោយអ្នកគេងលក់ស្រួល យូរ និងគ្មានការឈឺចាប់រាងកាយអ្នកផងដែរ។ ដូច្នេះអ្នកនឹងបានស្រួលខ្លួនពេលដែលអ្នកក្រោកពីគេង។

២. រៀបចំទំលាប់គេងអោយបានទៀងទាត់

ទំលាប់គេងទៀងទាត់អាចជួយអ្នកអោយគេងលក់ ប្រសិនបើអ្នកមិនងងុយគេងនៅពេលយប់។ នៅពេលដែលអ្នកទំលាប់គេងនៅពេលវេលាជាក់លាក់ណាមួយ នោះវានឹងធ្វើអោយអ្នកអស់កំលាំង និងងងុយគេងនៅចន្លោះម៉ោងដែលអ្នកទំលាប់នោះ។ ពេលដែលអ្នកទំលាប់គេងទៀងម៉ោងរបៀបនេះ នោះរាងកាយរបស់អ្នកនឹងដឹងអោយស្វយ័ប្រវត្តិថាតើ ពេលណាអ្នកនឹងងងុយគេង និងពេលណាអ្នកត្រូវក្រោកពីដំណេក។

៣. ជៀសវាងការទទួលទានភេសជ្ជៈមួយចំនួន

ការទទួលទានកាហ្វេ តែ និងភេសជ្ជៈដែលមានជាតិស្ករ នោះវានិងផ្តល់ថាមពលអោយអ្នក ហើយនិងធ្វើអោយអ្នកមិនងងុយគេង។ អ្នកត្រូវជៀសវាងពីការទទួលទានភេសជ្ជៈទាំងនេះពី ១ ឬ ២ម៉ោងមុនពេលដែលអ្នកគិតថានឹងត្រូវសំរាក។ អ្នកគួរតែបរិភោគទឹក ឬ ទឹកដោះគោក្តៅ នៅពេលដែលអ្នកស្រេកទឹក។ ទឹកដោះគោក្តៅអាចជួយសំរួលដល់រាងកាយ និងការគេងរបស់អ្នក ប្រសិនបើអ្នកទទួលទានវា ៣០នាទីមុនដំណេករបស់អ្នក។

៤. គេងក្នុងបរិយាកាសមួយដែលត្រឹមត្រូវ

ប្រសិនជាអ្នកគេងក្នុងបរិយាកាសមួយដែលថ្លង់ និងមានពន្លឺនោះក៏អាចបណ្តាលអោយមានផលប៉ះពាល់ដល់ដំណេករបស់អ្នកដែរ។ នៅពេលដែលដល់ម៉ោងគេង បន្ទប់របស់អ្នកត្រូវតែងងឹត និងស្ងប់ស្ងាត់។ អ្នកក៏អាចសាកល្បងការគេងរបស់អ្នកដោយមានការចាក់តន្រ្តី (Sleep Sounds) ដោយសំលេងតិចៗនៅក្នុងបន្ទប់របស់អ្នក ព្រោះវាក៏អាចជាសញ្ញាមួយដែលប្រាប់ទៅរាងកាយរបស់អ្នកថានេះគឺជាពេលវេលាដែលត្រូវគេង។

៥. ព្យាយាមធ្វើការពេញមួយថ្ងៃ

ពេលដែលអ្នកធ្វើការងារពេញមួយថ្ងៃ អាចជួយអោយអ្នកគេងបានច្រើន ខណៈពេលដែលរាងកាយរបស់អ្នកអស់កំលាំង ហើយការធ្វើការបែបនេះក៏អាចធ្វើអោយអ្នកមានសុខភាពល្អផងដែរ។ ពេលដែលអ្នកមានសុខភាពល្អ នឹងធ្វើអោយអ្នកដកដង្ហើមស្រួល សំរួលទៅដល់លំហូរឈាមនៅក្នុងខ្លួនរបស់អ្នកអោយកាន់តែល្អ ហើយកាត់បន្ថយជាតិពុលនៅក្នុងរាងកាយរបស់អ្នក ដែលអ្វីទាំងនេះនឹងជួយអោយអ្នកគេងលក់ស្រួលនៅពេលយប់។
ការទទួលទានដំណេកបានល្អ មិនត្រឹមតែធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយរាល់ថ្ងៃនោះទេ តែវាក៏មានផលល្អចំពោះរាងកាយ និង សុខភាពផ្លូវចិត្តអ្នកផងដែរ។
អ្នកដែលទទួលដំណេកបានល្អ នោះនឹងទទួលបានភាពសកម្មក្នុងជីវិត មានភាពសប្បាយរីករាយ និងមានសុខភាពល្អ។

SHARE